ព័ត៌មានសុខភាព

៥វិធី ដែលអ្នកជំនាញសុខភាពណែនាំឲ្យប្រើ ដើម្បីការពារជំងឺមហារីក

គ្រាន់តែលឺថាមហារីក គ្រប់គ្នាប្រហែលជាមានអារម្មណ៍ខ្លាចបាត់ទៅហើយ ព្រោះវាជាឃាតករដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។ មានមូលហេតុជាច្រើនណាស់ ដែលបណ្តោលឲ្យកើតជំងឺមហារីក រួមមាន៖ ការជក់បារី ការទទួលទានគ្រឿងស្រវឹង ការទទួលទានអាហារឆៅ ការទទួលទានអាហារសម្បូរខ្លាញ់ ខ្ជិលធ្វើលំហាត់ប្រាណ ប្រវត្តិគ្រួសារ។ល។

បើទោះបីជាជំងឺមហារីក កាចសាហាវយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកជំនាញបានណែនាំថា អ្នកអាចកាត់បន្ថយហានិភ័យជំងឺនេះបាន ប្រសិនបើអនុវត្តតាមវិធីដូចខាងក្រោម។

១.បរិភាពអាហារឲ្យបានត្រឹមត្រូវ
អាហារ ដែលសម្បូរទៅដោយបន្លែជាតិសរសៃ និងអូមេហ្គា-៣ អាច««ជួយការពារការលាក និងការពារជំងឺមហារីក នេះបើតាមការណែនាំរបស់វេជ្ជបណ្ឌិតមកពីមជ្ឈមណ្ឌល់មហារីក រដ្ឋផ្លរីដា។

២.កាត់បន្ថយការប្រើថង់ផ្លាស្ទីក
អ្នកជំនាញនៅសាកលវិទ្យាល័យ កាលីហ្វញ៉ា បានបង្ហាញថា អ្នកគួរតែជៀសវាងការប្រើប្រាស់ថង់ ឬប្រអប់ដែលធ្វើពីផ្ទាស្ទីក សម្រាប់វេចខ្វប់អាហារ ព្រោះវាមានផ្ទុកសារធាតុបង្កជំងឺមហារីក ជាពិសេសការវេជ្ជខ្ចប់អាហារក្តៅតែម្តង។

៣.ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
អ្នកគួរតែទម្លាប់ធ្វើលំហាត់ប្រាណមួយសប្តាហ៍ឲ្យបាន ៦ថ្ងៃ ដូចជាការជិះកង់ ឬរត់តិចៗ ២៥ទៅ ៣០នាទី ក្នុងមួយថ្ងៃ។ ការសិក្សាមួយបានរកឃើញថា ការធ្វើលំហាត់ប្រាណបាន ២ម៉ោងកន្លះ ក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក រហូតដល់ទៅ ៣១ភាគរយ។

៤.បរិភោគត្រីជាទៀងទាត់
ការសិក្សានៅចក្រភពអង់គ្លេស បានរកឃើញថា ការទទួលទានសាច់ក្រហម និងសាច់កែច្នៃ គឺជាមូលហេតុដែលបណ្តោលឲ្យកើតជំងឺមហារីក ពោះវៀនធំ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកប្តូរទម្លាប់ មកទទួលទាន សាច់ត្រី វិញ ឱកាសនៃការវិត្តទៅរកជំងឺមហារីក ត្រូវកាត់បន្ថយ ជាពិសេសសម្រាប់អាហារពេលល្ងាច។

៥.ទទួលទានតែបៃតង
តែបៃតង ត្រូវបានគេទទួលស្គាល់ថា មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មពីធម្មជាតិដ៏ច្រើនលើសលប់ ដូច្នេះអ្នកស្រាវជ្រាវជំងឺមហារីក នៅសហរដ្ឋអាមេរិក បានផ្តល់ដំបូលន្មានឲ្យយើងព្យាយាមផឹកតែបៃតង មួយពែងជារៀងរាល់ព្រឹក។ តាមការសិក្សាឆ្នាំ ២០១៦បានរកឃើញដែរថា តែបៃតង ដែលផលិតនៅក្នុងប្រទេសចិន មានកម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុត៕

ដកស្រង់ពី៖ soha

មតិយោបល់