ព័ត៌មានកីឡា

យប់មិញ!! អ្នកគាំទ្រចូលថើប Ronaldo ដល់ក្នុងទីលាន(វីដេអូ)

កាលពីយប់មិញ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដោយក្រុមជម្រើសជាតិ ពរទុយហ្គាល់ បានទទួលរងបរាជ័យ ០ទល់៣ ជាមួយ ក្រុមអធិរាជទឹកក្រូច ហូរឡង់ ខណ:ដែលអ្នកគាំទ្របានចូលទៅថើប Ronaldo ដល់ក្នុងទីលាននឹងថតរូប ថែមទៀតផង។

ក្រោយពីត្រូវបាន ហូរឡង់ នាំមុខ ៣ គ្រាប់ក៏មានបុរសដែលជាអ្នកគាំទ្របានចូលទៅថើបថ្ពាល់របស់ Ronaldo បន្ទាប់មកទៀតក៏មានបុរសទាបម្នាក់បានចូលមកអោប នឹងនារីម្នាក់ចូលមកព្យាយាមថើបកីឡាករឆ្នើម ពរទុយហ្គាល់ រូបនេះដូចគ្នាជាមួយបុរស់ដំបូងដែរ ក៏ប៉ុន្តែត្រូវបានសន្តិសុខហាមឃាត់។

គ្រាប់បាល់ជ័យជម្នះរបស់ ហូរឡង់ រកបានដោយកីឡាករ Memphis Depay នៅនាទីទី១១, កីឡាករ Ryan Babel នៅនាទីទី៣២ និងគ្រាប់ទី៣ រកបានដោយខ្សែការពារ Virgil van Djik នៅនាទីទី៤៥ ស្របពេលដែលខាង​ពរទុយហ្គាល់ ទទួលបានកាតក្រហមកីឡាករ Joao Cancelo នៅនាទីទី៦១។

https://www.youtube.com/watch?v=MRGs3p77TFI

មតិយោបល់