ព័ត៌មានជាតិ

រថយន្ត២គ្រឿង ពន្លះគ្នាលាន់ដូចរន្ទះ ខ្ទេចទាំងខាង!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលម៉ោង១១យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវ៤៣០កែងផ្លូវ៤៦៤ សង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ រថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5682 បើកដោយបុសម្នាក់ពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុក៏បុករថយន្ត​មួយគ្រឿងទៀត ម៉ាក ឆាវលែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-7759 ឆ្លងផ្លូវពេញទំហឹង ចំហៀងខាងឆ្វេង ខ្ទេចយ៉ាងដំណំ សំណាងគ្មានអ្នករងរបួស៕

មតិយោបល់