ចិនៈ យោងតាមរូបភាពផ្កាយរណបថ្មី បានឲ្យដឹងថា បន្ទាប់ពីរយៈពេលមួយសប្តាហ៍ នៃការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ក្រុមអ្នកល្បាតនាវា Liaoning របស់ចិន បាននិងកំពុងធ្វើសមយុទ្ធ នៅឯឆ្នេរសមុទ្រហៃណាន ដើម្បីបង្ហាញពីកងកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃអង្គារថា នាវានេះ កំពុងប្រតិបត្តិការនៅក្នុងដែនទឹកពាណិជ្ជកម្មដ៏សំខាន់ រួមជាមួយនាវាចម្បាំង និងនាវាមុជទឹកជាង ៤០ គ្រឿងផ្សេងទៀត។
ពាក់ព័ន្ធសមយុទ្ធដ៏ធំនេះ រដ្ឋមន្ត្រីការបរទេសសេតវិមាន លោកស្រី Sarah Huckabee Sanders បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «អាមេរិកតែងតែតាមដានរាល់ស្ថានភាពទាំងនេះ ប៉ុន្តែឥទ្បូវនេះ យើងក៏មិនទាន់មានចំណាត់ការអ្វីជាក់លាក់ ដើម្បីឆ្លើយតបអំពីចំណុចនេះទេ»៕
មតិយោបល់