ព័ត៌មានជាតិ

វីរុសបំប្លែងថ្មី Omicron នឹងក្លាយជាវីរុសសម្បូរជាងគេក្នុងប្រទេសបារាំង នៅចុងខែមករា ឆ្នាំក្រោយ

(ប៉ារីស)៖ ទីប្រឹក្សាផ្នែកវិទ្យាសាស្ត្រនៃរដ្ឋាភិបាលបារាំង បានព្យាករថាវីរុស COVID-19 បំប្លែងថ្មី Omicron អាចនឹងក្លាយជាវីរុសសម្បូរជាងគេនៅក្នុងប្រទេសបារាំង នៅដំណាច់ខែមករា ឆ្នាំ២០២២ ដោយវានឹងគ្របដណ្ដប់លើករណីឆ្លងវីរុសបំប្លែងថ្មី Delta។

លោក Jean-Francois Delfraissy ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង BFM នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែព្រមពេលជាមួយគ្នា លោកបានបញ្ជាក់ថាវីរុសបំប្លែងថ្មី Delta ដែលកំពុងកំពុងបង្ករលកឆ្លងទី៥ និងរ៉ាប់រងករណីឆ្លង COVID-19 ក្នុងប្រទេសបារាំង នៅតែជាសត្រូវ ទីមួយដដែល។

លោក Jean-Francois Delfraissy បានលើកឡើងថា «យើងអាចនឹងបានឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron កើនឡើង ហើយវាអាចនឹងគ្របដណ្ដប់លើករណីឆ្លងវីរុសបំប្លែងថ្មី Delta នៅដំណាច់ខែមករា ឆ្នាំ២០២២»។ លោក Jean-Francois ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍បារាំង BFM នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែព្រមពេលជាមួយគ្នា លោកបានបញ្ជាក់ថាវីរុសបំប្លែងថ្មី Delta ដែលកំពុងកំពុងបង្ករលកឆ្លងទី៥ និងរ៉ាប់រងករណី ឆ្លង COVID-19 ក្នុងប្រទេសបារាំង នៅតែជាសត្រូវ ទីមួយដដែល។

ប៉ុន្តែលោកនៅតែយល់ថាពិធិបុណ្យណូអែល អាចប្រព្រឹត្តទៅដោយគ្មានហានិភ័យ ប្រសិនបើវិធានការបង្ការនានាត្រូវបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួនដូចជាពាក់ម៉ាស់, រក្សាគម្លាតសុវត្ថិភាព និងចាក់វ៉ាក់សាំងបង្ការដូសជំរុញជាដើម។ អាជ្ញាធរសុខាភិបាលបារាំង បានទទួលស្គាល់ពីការរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron លើកដំបូង នៅលើមនុស្សម្នាក់ដែលទើបតែធ្វើដំណើរត្រឡប់មកពីប្រទេសនីហ្សេរីយ៉ា៕

ប្រភព៖​ AFP

មតិយោបល់