ភ្នំពេញ ៖ ទំនាស់គ្នាព្រោះតែរឿងកន្លែងអង្គុយបានធ្វើឱ្យភាគីទាំងសងខាងឈ្លោះប្រកែកគ្នា រហូតឈានទៅដល់ ភាគីម្ខាងទាញដុំថ្មដេញគប់និងទាញកាំបិតដេញកាប់មកលើភាគីម្ខាងទៀតចំណែកភាគី ម្ខាងទៀតទូរស័ព្ទហៅបងប្អូន ឱ្យមកជួយដោយមានកាន់កាំភ្លើងក្នុងដៃមកជាមួយផង ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី ២៥ កញ្ញា ២០១៤ នៅចំណុចភ្លូវ១៩៩ កែងនិងផ្លូវឌឿងហែមក្បែរផ្សារអូរឡាំពិកស្ថិតក្នុងសង្កាត់អូរឡាំពិកខណ្ឌចំការមន ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសពីរបីនាក់អង្គុយញាំចំនីនិង លេងបៀនៅលើតុការហ្វេដែលម្ចាស់ ទុកចោលហើយពេលដែលកំពុងតែអង្គុយលេងនោះស្រាប់តែម្ចាស់តុបានមកដល់ ក៏ស្រែកប្រាប់ថា<<កុំអង្គុយនៅលើតុការហ្វេហ្នឹងប្រយត្ន័បាក់ >>គ្រាន់តែឮម្ចាស់តុនិយាយដូច្នេះក៏ធ្វើឱ្យក្រុមបុរស ដែលអង្គុយលេងនៅលើតុនោះខឹងច្រលោតនិងបានទាញដុំថ្មនិងកាំបិតដេញម្ចាស់តុធ្វើឱ្យម្ចាស់តុភ័យក៏បានទូរស័ព្ទហៅបងប្អូនដែលជាប៉ូលិសព្រហ្មទណ្ឌមកជួយ ។ ភ្លាមៗនោះគេឃើញបងប្អូនម្ចាស់តុមកដល់ហើយមានកាន់កាំភ្លើង ក្នុងដៃមកគំរាមគូរទំនាស់ផងដែរ ។ ដោយឡែកប្រភពពីភាគីដែលអង្គុយលេងលើតុការហ្វេបានឱ្យដឹងថា មុនពេលកើតហេតុក្រុមរបស់ គាត់កំពុងតែអង្គុយលេងបៀនិងញាំចំនីអាហារមិនដឹងអីផងស្រាប់តែម្ចាស់តុ ដើរមកដល់ថាឱ្យក្រុមរបស់គាត់ហើយក្រុមរបស់គាត់ខឹងក៏ទាញដុំថ្មនិងកាំបិតដើម្បីការពារខ្លួនគឺមិនបានយកមកគប់ និងដេញកាប់ម្ចាស់តុនោះទេ ។
ចំណែកឯភាគីខាងម្ចាស់តុវិញបានប្រាប់អ្នកយកព័ត៌មានថាគាត់ក៏មិនបាន ទៅរករឿងភាគីដែលអង្គុយលើតុរបស់គាត់ ទេគឺគាត់គ្រាន់តែនិយាយប្រាប់ស្រួលបួលថាកុំឱ្យអង្គុយលើតុរបស់គាត់ព្រោះខ្លាចបាក់ខូចខាតគ្រាន់តែនិយាយចឹងសោះធ្វើឱ្យពួកគេខឹងទាញកាំបិតនិងដុំថ្មដេញគាត់ ហើយរូបគាត់ភ័យក៏ទូរស័ព្ទហៅបងប្អូនដែលជាប៉ូលិសព្រហ្មទណ្ឌ មកជួយនាំគាត់ចូលផ្ទះតែប៉ុណ្ណោះហើយមិនបានយកកាំភ្លើងមកគំរាមពួកគេនោះទេព្រោះជាធម្មតាប៉ូលិសតែងតែមានកាំភ្លើងក្នុងដៃជារឿងធម្មតាទេ ។ យ៉ាងណាក៏ដោយនៅក្នុងហេតុការណ៍នេះគេឃើញសមត្ថកិច្ចកងរាជអាវុ ធហត្ថ ខណ្ឌចំការមនចុះមកសម្របសម្រួលតែមិនត្រូវគ្នាដោយភាគីទាំងពីរមិនអស់ចិត្តរៀងៗខ្លួន ក្នុងនោះភាគីទាំងពីរ បានសម្រេចចិត្តប្តឹងប្តល់គ្នាហើយសមត្ថកិច្ចក៏បានស្វាគមន៍រាល់ ពាក្យបណ្តឹងរបស់ភាគីទាំងសងខាង ។ ក្រោយពេលកើតហេតុភាគីទាំងសងខាងក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន៕
មតិយោបល់