កំពង់ឆ្នាំងៈ កម្លាំងជំនាញប្រឆាំងគ្រឿងខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍
និងប៉ុស្ដិ៍រដ្ឋបាលផ្សារ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ៥ នាក់។
ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលពីវេលាម៉ោង៣ និង៣០ នាទីរសៀលថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចដេប៉ូលក់គ្រឿងសំ
ណង់ ឈ្មោះ វ៉ន វ៉ារី ភេទស្រី រស់នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យទី១.ឈ្មោះ ហួ សុធន ភេទប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំខាងលើ ទី២.ឈ្មោះ ប៉ង់ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ទី៣.ឈ្មោះ វ៉ាន់ ពិសី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិព្រៃតាម៉ូង ឃុំផ្សារ ស្រុកបរិបូរណ៍ ទី៤.ឈ្មោះ ថៃ សុក ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិត្រពាំងអំពឹល ឃុំប្រស្នឹប ស្រុករលាប្អៀរ និង៥-ឈ្មោះ ចិក ប្រែល ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិត្រពាំងអំពឹល ឃុំប្រស្នឹប ស្រុករលាប្អៀរ។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាម ពណ៌ស សង្ស័យសារធាតុញៀន ចំនួន ៤ កញ្ចប់តូច រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ សម្ភារៈវេចខ្ចប់ និង ឧបករណ៍ជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់