ព័ត៌មានកីឡា

អាហ្វហ្គានីស្ថាន ស្គាល់ឈ្នះក្រោយបំបាក់ កម្ពុជា ២-១ (វីដេអូ)

កាលពីម្សិលមិញ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន បានយកឈ្នះ ជម្រើសជាតិកម្ពុជា ២ទល់១ ក្នុងជំនួបបិទពូល C នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 លើទីលានកីឡដ្ឋាន Central Republican Stadium ប្រទេស តាជីគីស្ថាន (ទឹកដីកណ្ដាល)។

គ្រាប់បាល់របស់អាហ្វហ្គានីស្ថាន រកបានដោយកីឡាករ J.Sharza ទាំង ២ គ្រាប់ម្នាក់ឯងគឺនៅនាទី ២៦ និង ៤៥ ខណៈដែល ១ គ្រាប់របស់គោព្រៃកម្ពុជា រកបានដោយខ្សែប្រយុទ្ធចាស់វស្សា ឃួន ឡាបូរ៉ាវី នៅនាទី​ ៨០ ។

ក្រោយពីបានយកទទួលជ័យជម្នះលើកម្ពុជា ធ្វើឲ្យ អាហ្វហ្គានីស្ថាន ស្គាលឈ្នះជាលើកដំបូង ក្រោយធ្វើការប្រកួត ៦ លើក ស្មើ ៣ ដង ចាញ់ម្តង នឹងឈ្នះកម្ពុជា ម្តងនេះ៕

https://www.youtube.com/watch?v=jwHqtNb4HTg

មតិយោបល់