បាត់ដំបងៈ កាលពីវេលាម៉ោង២ និង ១៥ នាទីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨ មានករណីដុតសំរាម រួចទុកចោល បណ្ដាលឲ្យមានអគ្គិភ័យឆេះរាលដាលដល់រោងដាក់ឈើ នៅខាងក្រោយផ្ទះរបស់ម្ចាស់ផ្ទះឈ្មោះ ហេង ដាលុច ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅចំណុចអក្សរតេ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
អគ្គិភ័យនេះ បានបង្កឲ្យខូចម៉ាស៊ីនភ្លើងចំនួន ៣គ្រឿង និងឆេះឈើទុកធ្វើផ្ទះ ក៏ដូចជាសម្ភារមួយចំនួនទៀត តែសំណាងល្អ មិនបណ្តាលឲ្យមានអ្នករបួសនោះទេ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា រោងដាក់ឈើដែលឆេះនោះ មានទំហំ ៤ X៥ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ៕
មតិយោបល់