កំពង់ចាមៈ លោកអធិការរងស្រុកជើងព្រៃ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅភូមិខ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ មានករណីហិង្សាក្នុងគ្រួសារ បង្កឡើងដោយឈ្មោះ ឃិន សុខ ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិខ្នារ(ជាប្តី)បានយកខ្វែវបក វាយប្រពន្ធឈ្មោះម.ន ភេទស្រី អាយុ៥២ឆ្នាំ បណ្តាលឲ្យបាក់ខ្មងជើងខាងឆ្វេង បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យស្គន់ស្រុកជើងព្រៃ។
មូលហេតុ ស្រវឹងស្រាប្រចណ្ឌប្រពន្ធ។
ក្រោយកើតហេតុ ជនសង្ស័យបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវីធីច្បាប់៕
មតិយោបល់