Post News Media ព័ត៌មានជាតិ ប្រុងប្រយ័ត្ន...

ប្រុងប្រយ័ត្នណាបងប្អូន! អគ្គិភ័យឆេះផ្ទះ១ខ្នង ខណ:ដែលរាលដាលចេញពីផ្ទះបាយ!

មណ្ឌលគិរី: នៅវេលាម៉ោង៨និង១៥នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីអគ្គិភ័យឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់១ខ្នង៩គុណ១១ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី។

ម្ចាស់ផ្ទះឈ្មោះ ឡុង ប្រុស ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរយោធា ប្រពន្ធឈ្មោះ ឡុង វណ្ណា អាយុ៤១ឆ្នាំ មុខរបរមេផ្ទះ មានកូន២នាក់ (ប្រុសម្នាក់ ស្រីម្នាក់) បច្ចុប្បន្ន រស់នៅភូមិឃុំកើតហេតុ។
សម្ភារ:ខូតខាតរួមមាន៖ ផ្ទះចំនួន១ខ្នង, កង់គោយន្តកន្ត្រៃចំនួន២គូ, ម៉ូតូកញ្ចាស់ចំនួន១គ្រឿង, ផ្ទាំងសឡានិងអាគុយចំនួន២,ឈើគ្រឿងសម្រាប់ធ្វើផ្ទះចំនួនមួយគីប, គ្រឿងសង្ហារឹមតុទូចានឆ្នាំងមួយចំនួនទៀត។

មូលហេតុឆេះចេញពីផ្ទះបាយអស់ពាក់កណ្តាល ហើយទើបមានបងប្អូនអ្នកជិតខាងបានឃើញ៕