ព័ត៌មានជាតិ

ក្រឡាប់គោយន្តកែច្នៃដឹកឈើគ្រឿងផ្ទះ ស្លាប់ម្នាក់យ៉ាងរន្ធត់!

រតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានគោយន្តកែច្នៃដឹកឈើគ្រឿងផ្ទះមួយគ្រឿង បានក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យស្លាប់បុរសម្នាក់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអូរសឹងអ៉ិល លើផ្លូវលំគ្រួសក្រហម ក្នុងភូមិកាចាញ
ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។

ជនរងគ្រោះដែលស្លាប់នេះ ជាអ្នកបើកបរគោយន្ត មានឈ្មោះ រវិង កិ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិព្រៅ មុខរបរ កសិករ មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី បានស្លាប់នៅនឹងកន្លែងកើតហេតុ ជាម្ចាស់រថយន្តកែច្នៃកើតហេតុមួយនេះ និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ វិន កាំភុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិព្រៅ មុខរបរ កសិករ មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ មិនបណ្តាលឲ្យរងរបួសឡើយ។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីបើកបរក្នុងល្បឿនលឿនចុះអូរ៕

មតិយោបល់