កណ្តាលៈ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធនឹងករណីរំលោភនារីម្នាក់យ៉ាងព្រៃផ្សៃ។
ករណីនេះកើតហេតុថ្ងៃ អង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២២និង០០នាទី នៅចំណុចអូរអណ្តែង (ព្រៃអូយយ៉ាស់) ស្ថិតក្នុងភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ស រ ន អាយុ២៥ឆ្នាំ មុខរបរកម្មការនី មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ រ៉ុម ម៉ូលីកា ហៅអូន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ជាមុខសញ្ញាជួញដូរគ្រឿងញៀន (ឃាត់ខ្លួន) ។ និងទី២ឈ្មោះ ខុន រតនា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល(គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន អាវុធច្នៃ១ដើម(ជារបស់ឈ្មោះ ខុន រតនា),ស្រោមអនាម័យប្រើរួចចំនួន២, កញ្ចប់ស្រោមអនាមយ័ចំនួន៣កញ្ចប់ ប្រេងរំអិល១កញ្ចប់ សំបកកំប៉ុងទឹកចាហ៊ួយ១និងសំបកដបសាំម៉ូរ៉ៃចំនួន១បន្សល់ទុកនៅកន្លែងកើតហេតុ។
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ រ៉ុម ម៉ូលីកា (កាន់ដាវ) ឈ្មោះ ខុន រតនា (កាន់អាវុធច្នៃ) បានបបួលជនរងគ្រោះ ទៅប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ លុះពេលទៅដល់ អ្នកទាំង៣ បានជក់គ្រឿងញៀន(ម៉ាទឹកកក) ចំនួន១កញ្ចប់តូច រួចហើយទើបឈ្មោះ រ៉ុម ម៉ូលីកា បានរំលោភសេពសន្ថវៈ លើជនរងគ្រោះ បន្ទាប់មកឈ្មោះ ខុន រតនា បានរំលោភសេពសន្ថវៈបន្ថែមទៀត បានសម្រេច រួចក៏បែកគ្នាមកផ្ទះមុនជនរងគ្រោះ។ ចំណែកនារីរងគ្រោះ មកផ្ទះមិនរួច ក៏នៅកន្លែងកើតហេតុ រហូតដល់វេលាម៉ោង៣(ជិតភ្លឺ)ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ទើបនាង បានទូរសព្ទមកម្តាយដើម្បីទៅទទួលខ្លួនមកផ្ទះវិញ។
នៅវេលាម៉ោង៥ថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍សិត្បូ ទទួលបានព័ត៌មានខាងលើ ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះ រ៉ុម ម៉ូលីកា រីឯឈ្មោះ ខុន រតនា បានគេចខ្លួនបាត់ ចំណែកជនរងគ្រោះបានសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ រុស្ស៊ី។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកស្អាងដើម្បីបន្ដ អនុវត្តតាមនីតិវីធី៕
មតិយោបល់