ព័ត៌មានជាតិ

ក្រឡាប់គោយន្តកន្ត្រៃដឹកអុស សង្កត់បុរសម្នាក់ស្លាប់មួយរំពេច!

បាត់ដំបង: លោកវរសេនីយ៍ឯក ស៊ា ធី អធិការនគរបាលស្រុករុក្ខគិរី បានប្រាប់Post Newsថា មានករណីក្រឡាប់គោយន្តកន្ត្រៃដឹកអុសមួយគ្រឿង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទី ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវក្រាលកៅស៊ូ ភូមិទួលគគី ឃំុស្តុកប្រវឹុក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហាច សុខហេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃំកេីតហេតុខាងលេី។ ចំណែកមូលហេតុ បណ្តាលមកពីអ្នកបើកគោយន្តកន្ត្រៃដឹកអុសពេញទ្រុងមកពីចម្ការលេី មកដល់កន្លែងកេីតហេតុខាងលេីគោយន្តជាប់ហ្វ្រាំង ហេីយរេចង្កូតក្រឡាប់លេីផ្លូវ ធ្លាក់អុសសង្កត់លេីជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង៕

មតិយោបល់