ភ្នំពេញៈ កាលពីវេលាម៉ោង ២០និង០០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ បង្ក្រាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានជាង២០ គីឡូក្រម និងឃាត់បុរសជនជាតិនីសេរីយ៉ា ៣នាក់ ត្រង់ចំណុចក្នុងផ្ទះយីហោ សំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន០៣នាក់៖
ទី១/ឈ្មោះ ម៉ាឌូកា ចនអេសឈីប៊ូឌូ ហៅ MADUKAJONASCHIBU DO ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ នីសេរីយ៉ា មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី២/ឈ្មោះ អ៊ូប៊ីស៊ីស៊ីកោឌីណាកាឈីម័ររៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី៣/ឈ្មោះ DAVIS CANKWDO ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិនីសេរីយ៉ា មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖
-ក្រាមពណ៌សថ្លាចំនួន ២១ កញ្ចប់ថង់ផ្លាស្ទីចពណ៌លឿង
-លិខិតឆ្លងដែនចំនួន០៣ក្បាល
-សាក់កាដូ (កាបូបស្ពាយ) ចំនួន០២ (ពណ៌ខ្មៅ០១,ពណ៌ខៀវ០១)
-ទូរស័ព្ទដៃចំនួន០៤គ្រឿង (SAMSUNG S8+ ពណ៌ខ្មៅចំនួន០១ NOKIA ចុចពិលពណ៌ខ្មៅចំនួន០១ NOKIA 3310 ពណ៌សចំនួន០១,SAMSUNG J7 ពណ៌ទឹក មាសចំនួន០១)
-ឯកសារមួយចំនួន។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ សមត្ថកិច្ចបាននាំមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
មតិយោបល់