ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នា ផ្អើលទាំងយប់ របួសធ្ងន់ស្រាល ៤ នាក់

កណ្ដាល: តាមសមត្ថកិច្ច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ បានបណ្តាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ៤នាក់ ដែលហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៨ និង៤០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចកែង PIZZA COMPANY លើផ្លូវជាតិលេខ២១ កែងផ្លូវលេខ១០៨ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ម៉ូតូបង្កម៉ាក YAMAHA MIO ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​1BU-9548 (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់) អ្នកបើកបរឈ្មោះ មាន ចាន់​ធី ភេទប្រុស អាយុ​៣១ឆ្នាំ នៅភូមិតាខ្មៅ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ (រងរបួសស្រាល) និងអ្នករួមដំណើរជាមួយចំនួនពីរនាក់ ទី១.ឈ្មោះ រុន បូរី ភេទស្រី អាយុ​២៥ឆ្នាំ (របួសធ្ងន់) និងទី២.ឈ្មោះ​ ញ៉េ​ សុធា​ ភេទប្រុស អាយុ​៥ឆ្នាំ (របួសស្រាល) អ្នកទាំងពីរមានទីលំនៅជាមួយ
និងអ្នកបើកម៉ូតូ ត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកទៅមន្ទីរពេទ្យជ័យជម្នះ។

ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក HONDA DREAM 125 ពណ៌ ទឹកមាស ពាក់ស្លាកលេខកណ្តាល 1V-0896 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់) អ្នកបើកបរ​ឈ្មោះ​ ជុំ រតន:​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ នៅភូមិកំពង់សំណាញ់ សង្កាត់​កំពង់សំណាញ់ ក្រុងតាខ្មៅ (របួសធ្ងន់) ត្រូវបានរថយន្តសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកទៅមន្ទីរពេទ្យជ័យជម្នះ។

បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំងសងខាង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅបណ្តោះអាសន្ន ដើម្បីចាត់ចែងតាមនិតិវីធីច្បាប់៕

មតិយោបល់