ព័ត៌មានបច្ចេកវិទ្យា

កក់ភ្លាម! ៣ស៊េរីថ្មីនេះ Huawei nova 3e, Y9, & Y7 Pro 2018 តម្លៃត្រឹមតែ $329, $249 & $189

ភ្នំពេញ៖ ថ្ងៃទី ២៧ មិនា ២០១៨ ក្នុងព្រឹត្តិការណ៏ទស្សនាការផ្សាយផ្ទាល់ពីទីក្រុងបារីស “សម្ពោធ និងដាក់ឲ្យប្រើសាកល្បងដំបូងគេនូវស្មាតហ្វូនស៊េរីថ្មី Huawei P20, P20 Pro និង Nova 3e (P20 lite)” នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC (Customer Solution Innovation & Integration Experience Center) អគារ Exchange Square ថ្នាក់ដឹកនាំក្រុមហ៊ុន Huawei ប្រចាំកម្ពុជា​ បានបើកទទួលការកម្ម៉ង់ទុកមុននូវស្មាតហ្វូនស៊េរីថ្មីទាំង ៣ ម៉ូដែលព្រមៗគ្នា។ “អតិថិជន​ ដែលកក់ទុកមុនភ្លាមនូវទូរសព្ទ Huawei nova 3e (P20 lite) តម្លៃ $329 នឹងទទួលបានការថែមជូននូវកាសធំ ក្រវិលទម្រទូរសព្ទ័ ដងថតរូប Selfie ដ៏ស្រស់ស្អាត ស៊ីមកាតស្មាត និងកញ្ចប់ធំម៉្មង 12 សប្តាហ៍, Huawei Y9 2018 តម្លៃ $249 ថែមកាសធំ ក្រវិលទម្រទូរសព័្ទ, ដបទឹក ស៊ីមស្មាត និងកញ្ចប់ធំហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីមស្មាត និងកញ្ចប់ធំហ្មង 8 សប្តាហ៍” លោក Jeff Yang នាយក​ចែក​ចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជា ថ្លែងក្នុងព្រឹត្តិការណ៏ ទស្សនាការផ្សាយផ្ទាល់ពីទីក្រុងបារីស “សម្ពោធ និងដាក់ឲ្យប្រើប្រាស់សាកល្បងដំបូងគេនូវស្មាតហ្វូនស៊េរីថ្មី Huawei P20, P20 Pro និង Nova 3e (P20 lite)”។

អតិថិជនគ្រប់រូបអាចកម្ម៉ង់ទុកមុននូវ Huawei nova 3e (P20 lite) ($329), Huawei Y9 2018 ($ 249) និង Huawei Y7 Pro 2018 ($189) ដោយគ្រាន់តែអញ្ជើញទៅកាន់ហាង​លក់ទូរសព្ទនានា ជាពិសេសហាងដែលមានបុគ្គលិកលក់ ឬស្លាកយីហោ Huawei នៅទូទាំងប្រទេស ដែលជិតលោកអ្នកជាង​គេ។

Huawei nova 3e ឬ P20 lite ជាកំពូលស្មាតហ្វូន​ស៊េរីថ្មីឆ្នាំ ២០១៨ មានរូបរាងស្រស់ស្អាត ទាន់សម័យ ខ្យូតកប់ មានវិមាត្រ 148.6 x 71.2 x 7.4mm និងទម្ងន់ 145 ក្រាម ផ្នែកខាងក្រោយក្រាលដោយកញ្ចក់ 2.5D ផ្តល់ថាមពលដោយបន្ទះឈីប Kirin 659 ប្រើប្រព័ន្ធប្រតិបត្តិការ Android 8 រួមជាមួយផ្ទាំងដំណើរការកម្មវិធី EMUI 8 មាន RAM ទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB។

នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់អេក្រង់ទំហំ 5.84 អ៊ីង ខ្នាតបញ្ចាំងរូបភាព FHD+ (2280×1080 ភិចសែល)។ Huawei nova 3e បំពាក់ កាមេរ៉ាភ្លោះក្រោយ ទំហំ 16+2MP ទ្រទ្រង់នូវមុខងារ Bokeh (ព្រាលផ្ទៃខាងក្រោយ) និងកាមេរ៉ាមុខទំហំ 16 MP ប្រើ Aperture f/2.0 មានមុខងារ Face Unlock​, Game Mode, Voice Assistant ប្រើប្រាស់ថាមពលថ្មទំហំ 3000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស fast charging ថែមទៀតផង។

Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួខ្លួនស្រោបដោយលោហ: អេក្រង់លាតធំទំហំ 5.93” មានមាត្រដ្ឋាន 18:9 និងខ្នាតបញ្ចាំងរូបភាព FHD+ Fullទស្សនា Display កាមេរ៉ាភ្លោះមុខទំហំ 16+2MP និងខាងក្រោយទំហំ 13+2MP មានកម្លាំងថ្មធំរហូតដល់ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធ​ Android 8.0 (Oreo) ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងមានបន្ថែមនូវសេនស័រស្កេនម្រាមដៃល្បឿនលឿន ព្រមទាំងមុខ​ងារដោះសោដោយការស្កេនទម្រង់មុខផងដែរ។

 

កាន់តែអែម Huawei Y9 2018 មានជើងទម្រដាក់ស៊ីមកាតពីរ និង MicroSD card មួយគាំទ្រដល់ 256GB ក្នុងប្រឡោះតែមួយ និងមានបច្ចេកវិទ្យា Screenshot ដោយប្រើម្រាម ដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

ចំណែកឯ Y7 Pro 2018 ក៏ឡូយដែរ។ វាមានរូបរាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ 5.99” មានខ្នាតបញ្ចាំងរូបភាពកម្រិត HD+ Fullទស្សនា Display ប្រើន្ទះឈីប Snapdragon 450 មាន RAM ទំហំ 3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo។

ម្យ៉ាងវិញទៀត Y7 Pro ស៊េរីថ្មីនេះ ក៏មានដែរកាមេរ៉ាភ្លោះនៅខាងក្រោយ និងមានទំហំ 13+2MP រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹងមុខងារ Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode។ ក្រៅពីនេះ Y7 Pro 2018 បំពាក់មុខងារដោះសោដោយប្រើទម្រង់មុខរហ័សទាន់ចិត្ត។

កាន់តែអែម Huawei Y9 2018 មានជើងទម្រដាក់ស៊ីមកាតពីរ និង Micro SD card មួយ (256G) ក្នុងរន្ធតែមួយ និងបច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

ក្រុមហ៊ុន Huawei បានប្រកាសឱ្យអតិថិជនប្រញាប់រួសរាន់ឡើង មកកក់ទុកមុននូវស្មាតហ្វូន Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189) ដើម្បីឱ្យទាន់មានការផ្តល់ជូននូវតម្លៃពិសេស និងកាដូថែមសន្ធឹកសន្ធាប់!

លក្ខណ:សម្បត្តិសំខាន់ៗរបស់ Huawei P20៖

P20 បំពាក់នូវកាមេរ៉ា​ Selfie ទំហំធំបំផុតពុំធ្លាប់មាន គឺ 24 MP ជាមួយនឹង 3D Portrait Lighting Effect P20 មានអេក្រង់ 5.8 អ៊ីញកម្រិត 2240 X 1080 ភីកសែល ដោយប្រើឈីប Kirin 970 រត់នៅល្បឿន 2,36GHz ដោយប្រើឈីប Kirin 970 រត់នៅល្បឿន 2,36GHz ដោយមាន RAM 4GB និង​ ROM 128GB ប៉ុន្តែគ្មានរន្ធបន្ថែម microSD។ ថាមពលថ្ម 3400mAh គាំទ្របច្ចេកវិទ្យាសាកថ្មរហ័ស SuperCharge ដំណើរការលើ Android 8។

សម្រាប់​ព័ត៌មានបន្ថែមសូមចូលទៅកាន់អាយសដ្ឋានគេហទំព័ររបស់ក្រុមហ៊ុន៖​ //consumer.huawei.com

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយ:៖ Youtube link: www.youtube.com/c/HuaweiMobileKH

អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

មតិយោបល់