ព្រៃវែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តហ៊ីនយ៉ាន់ដាយ បែកកង់ក្រឡាប់នៅកណ្តាលផ្លូវថ្នល់ ប៉ុន្តែមិនមានអ្នករងរបួសឡើយ។
ហេតុការណ៍កើតឡើងនៅ៥ទៀបភ្លឺ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ3A 5062 បើកដោយឈ្មោះ នាក់ ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតានី ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត៕
មតិយោបល់