ព័ត៌មានសុខភាព

ប្រយ័ត្នមនុស្សធាត់ៗ! លើសទម្ងន់កាន់តែខ្លាំង អាចប្រឈមនឹងជំងឺមហារីកកាន់តែខ្ពស់

យោងតាមរបាយការណ៍ចុងក្រោយបំផុត ពីមូលនិធិស្រាវជ្រាវជំងឺមហារីក ចក្រភពអង់គ្លេស បានឲ្យដឹងថា រហូតដល់ ៤០ភាគរយ នៃករណីជំងឺមហារីក នៅក្នុងប្រទេសនេះត្រូវបានការពារ ដោយសារតែមនុស្សជាច្រើនកំពុងតែព្យាយាមធ្វើលំហាត់ប្រាណ និងសម្រកទម្ងន់យ៉ាងសកម្ម។ ដូច្នេះ កាលពីពេលថ្មីៗនេះ ជំងឺមហារីកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ កាត់បន្ថយប្រហែលជា ២,៥០០ ករណីក្នុងមួយឆ្នាំ។

បន្ទាប់ភាពធាត់លើសទម្ងន់ ការជក់បារីត្រូវបានគេចាត់ទុកជាមូលហេតុទី២ នៃជំងឺមហារីក តែទោះជាយ៉ាងណា ការជក់បារីមានការថយចុះគ្រប់ទីកន្លែង ដោយសារតែអ្នកវិទ្យាសាស្ត្របានបង្ហាញជាបន្តបន្ទាប់ ពីផលប៉ះពាល់ធ្ងន់ធ្ងររបស់វា។

ផ្ទុយទៅវិញ មនុស្សកាន់តែច្រើនឡើងៗ ប្រឈមនឹងភាពធាត់ មិនត្រឹមតែក្នុងប្រទេសដែលមានលក្ខខណ្ឌសេដ្ឋកិច្ចល្អនោះទេ សូម្បីតែប្រទេសដែលកំពុងតែអភិវឌ្ឍក៏ដូចគ្នា។ ដូច្នេះ អ្នកជំនាញបាននិយាយថា ភាពធាត់នឹងក្លាយទៅជាមូលហេតុនាំមុខគេ ដែលបង្កឲ្យកើតជំងឺមហារីក។

ភាពធាត់អាចនាំឲ្យកើតមានហានិភ័យជំងឺមហារីក ១៣ប្រភេទផ្សេងៗគ្នា គ្រាន់តែមហារីកដែលកើតមានច្រើនជាងគេ គឺមហារីកពោះវៀនធំ មហារីកសុដន់ និងតម្រងនោម។

អ្នកជំនាញសង្ឃឹមថា ដំណឹងនេះ នឹងជួយឲ្យមនុស្សទាំងឡាយដឹងពីផលប៉ះពាល់នៃភាពធាត់ និងរួចផុតពីហានិភ័យនៃជំងឺមហារីក។ គួរបញ្ជាក់ផងដែរថា ការស្រាវជ្រាវនេះ ត្រូវបានចេញផ្សាយនៅក្នុងកាសែត British Journal of Cancer៕

ដកស្រង់ពី៖ soha

មតិយោបល់