ព័ត៌មានកីឡា

Mourinho ជម្រុញ Bale ឲ្យផ្លាស់មក Man Utd

អនាគត់របស់ខ្សែប្រយុទ្ធវែល Gareth Bale នឹងមិនអាចបន្តនៅ Real Madrid ទៀតបានឡើយ នារដូវកាលក្រោយនេះ បើទោះបីជាតារារៀមច្បង Ryan Giggs បានប្រាប់រូបគេកុំឲ្យចាកចេញក៍ដោយ តែអ្វីគ្រប់យ៉ាងមិនអាចទៅរួចឡើយ ដោយសារតែក្រុម Real Madrid បានដាក់កីឡាកររូបនេះ ក្នុងបញ្ជីស្បែកខ្មៅលក់​ចេញទៅហើយ។

យ៉ាងណាវិញ ក្រឡេកមកមើល លោក Jose Mourinho ឯណោះវិញ គ្រូបង្វឹកដែលមានរហស្សនាមថា Special One រូបនេះ នៅតែបន្តតាមប្រមាញ់​ខ្សែប្រយុទ្ធវែលរូបនេះដដែល ជាពិសេសនោះ ក្រោយពីដឹងថា បរាជ័យនាំយក Antione Griezmann នោះ។ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា លោក Mourinho កំពុងតែបញ្ចុះបញ្ចូល Gareth Bale ឲ្យផ្លាស់​មកកាន់ក្រុមបីសាចក្រហម Manchester United នៅរដូវកាលក្រោយនេះ។

ការព្យាយាម បញ្ចុះបញ្ចូលនេះដែរ ដោយសារតែលោក Mourinho ខ្លាចបាត់បង់​កីឡាករឆ្នើមរូបនេះទៀត បន្ទាប់ពីទទួលពត៌មានថា Bale អាចនឹងចាកចេញទៅ​កាន់​​លីគកំពូលប្រទេសចិន ខណ:នៅចិន បានផ្លល់លក្ខខណ្ឌ ល្អប្រសើរជាច្រើន​ដល់កីឡាករឆ្នើមរូបនេះ។ ប្រភពខាងលើដដែលក៍បានបញ្ជាក់បន្ថែមទៀតថា Real Madrid បានបង្ហាញចេទនា លក់ Gareth Bale ចេញហើយ​ ដោយក្លិបអេស្ប៉ាញមួយនេះ ដាក់តម្លៃ ១២៥ លានផោន បើក្លិបណាហ៊ានទិញ នោះ​នឹងអាចនាំយកបានជាក់ជាមិនខាន។

ដោយសារតម្លៃ មិនខ្ពស់កប់ពពកនេះហើយ បានធ្វើឲ្យលោក Jose Mourinho មានការភ័យព្រួល ចំពោះការរបូត Bale ចេញពីដៃ ដោយហេតុនេះហើយ គ្រូបង្វឹកក្រុមបីសាចក្រហម Manchester United រូបនេះ ព្យាយាមលួងលោម ធ្វើយ៉ាងណាឲ្យ Bale យល់ព្រមផ្លាស់មក​កាន់ Old Trafford នៅរដូវកាលក្រោយនេះឲ្យបាន។

មតិយោបល់