ព័ត៌មានជាតិ

រថយន្តបុកគោយន្តកន្ត្រៃបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ នៅស្រុកត្រាំកក់

តាកែវ: នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង២០នាទីព្រឹក ស្ថិតតាមបណ្ដោយផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤ ក្នុងភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងគោយន្តកន្ត្រៃ (ក្នុងទិសដៅខ្វែងទិសគ្នា)។

រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AT-0201 អ្នកបើកបរគេចខ្លួនបាត់ ធ្វើដំណើរពីកើត លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយគោយន្តកន្ត្រៃមួយគ្រឿងម៉ាក គូប៊ូតា ពណ៌ទឹកក្រូច បើកបរដោយឈ្មោះ តែម ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ នៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលកំពុងធ្វើដំណើរពីជើង តាមផ្លូវលំឆ្លងកាត់ផ្លូវលេខ១៣២ បម្រុងទៅទិសខាងកើត ជនរងគ្រោះត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះទៅដល់ទីតាំងរួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់