ព័ត៌មានជាតិ

ម៉ូតូ១គ្រឿងត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យរងការខូចខាត នៅខណ្ឌចំការមន

ភ្នំពេញ: យោងតាមផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះម៉ូតូមួយគ្រឿង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ ៕

មតិយោបល់