ភ្នំពេញៈ ក្រុមជនសង្ស័យ៣នាក់ ជាភេទទី៣ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកវាយខ្នោះ ក្រោយពីលួចយកទូរស័ព្ទរបស់បុរសម្នាក់ ដែលស្រវឹងដេកក្នុងឡានមិនបានសម្រេច។
ហេតុការណ៍នេះ កើតទ្បើងកាលពីម៉ោង២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំនុចផ្លូវ១៨៣ កែងផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជនសង្ស័យទាំង៣នាក់ ទី១.ឈ្មោះ សុខ ការ ភេទទីបី អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ទី២.ឈ្មោះ យ៉ា ភេទទីបី មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅ ខណ្ឌព្រែកព្នៅ និងទី៣.ឈ្មោះ កេ សា ភេទទីបី អាយុ ២៣ឆ្នាំ មុខរបប ជាង អ៊ុតសក់ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។
វត្ថុតាងដកហូតបានរួមមាន ៖ ម៉ូតូម៉ាក ZOOMMER X ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GR-1791 មួយគ្រឿងជារបស់ជនសង្ស័យ និងទូរស័ព្ទម៉ាក iphone 6 plus ពណ៌ទឹកមាស មួយគ្រឿង ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបានសមត្ថកិច្ចឃុំបណ្តោះអាសន្នសិន ដើម្បីរងចាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ទើបចាត់ការបន្ត៕
មតិយោបល់