ភ្នំពេញៈ អាវុធហត្ថខណ្ឌមានជ័យ ធ្វើឃាត់ខ្លួនជនសង្សយ័បានជាបន្តបន្ទាប់ចំនួន២នាក់ ក្រោយពេលធ្វើសកម្មភាពលួចគាស់ទូពីអាជីវករលក់ទូរសព្ទ័បានសម្រេចជាង៤០គ្រឿង។
កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅអាវុធហត្ថខណ្ឌមានជ័យ បន្ទាប់ពីអាវុធហត្ថខណ្ឌមានជ័យបានទទួលពាក្តបណ្តឹងពីជនរងគ្រោះរួចមកកម្លាំងអាវុធខណ្ឌមានជ័យបានបើកការស្រាវជ្រាវឃាត់ខ្លួនបានជនសង្សយ័ម្នាក់កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ២១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ខណៈដែលកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលខណ្ឌមានជ័យចុះទៅបង្ក្រាបក្រុមក្មេងទំនើងដេញកាប់គ្នានៅក្នុងវត្តនុន្នមុន្នីកាលពីរសៀលថ្ងៃដដែលកម្លាំងអាវុធហត្ថបានរុករកតាមចេតិតេយ្យក៏បានប្រទះឃើញជនសង្សយ័ម្នាក់ទៀតចាប់វាយខ្នោះតែម្តង។
អាវុធហត្ថបានឲ្យដឹងថាជនសង្ស័យទី១មានឈ្មោះ សំ អឿន អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យម្នាក់ទៀតមានឈ្មោះ សម្បត្តិ វិជ្ជាហៅអាតក់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់