កីឡាករ Luis Suarez ត្រូវបានកំណត់ដើម្បីលេងឲ្យក្រុម Barcelona ជួបជាមួយនឹង Real Madrid បន្ទាប់ពី El Clasico បញ្ជាក់ពីការបិរិច្ចេទលេង នៅថ្ងៃទី ២៥ ខែ តុលា ។
ខ្សែប្រយុទ្ធរូបនេះ បច្ចុប្បន្ន កំពុងប្រឈមនឹងបម្រាម ៤ ខែ ពីគ្រប់សកម្មភាពទាក់ទិននឹងកីឡា បាល់ទាត់ បន្ទាប់ពីខាំ កីឡាករ Giorgio Chielini ខ្សែការពាររបស់អ៊ីតាលី ក្នុងអំឡុងពេល World Cup នៅប្រេស៊ីល។
El Clasico បានរៀបចំការប្រកួតសម្រាប់សប្តាហ៍ទី ៩ ក៏ប៉ុន្តែ កាលបរិច្ចេទ មិនត្រូវបានកំណត់ ។ ទោះជាយ៉ាងនេះក្តី ការប្រកួត ត្រូវបានគេបញ្ជាក់ថា កីឡាករអ៊ុយរ៉ូហ្គាយ នឹងបង្ហាញខ្លួនលេងឲ្យ Barcelona ជាលើកដំបូង នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៤ក្រោយបញ្ចប់បម្រាម ១៨ ម៉ោង ។
កីឡាកររូបនេះបានលេង ឲ្យ Barcelona រួចរាល់ហើយបើទោះបីជាជាប់បម្រាម ក្តី ដោយលេងក្នុងលក្ខណៈមិត្តភាព លុតក្លិប Leon ៦ ទល់នឹង ០ ៕
មតិយោបល់