ព័ត៌មានជាតិ

រថយន្តជនជាតិចិន ពន្លះរថយន្ត១គ្រឿងទៀតខ្ទេចទាំងសងខាង!

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យខ្ទេចយ៉ាងដំណំទាំងសងខាង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៤៥នាទី យប់ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ចំណុចផ្លូវ
បំបែក ធនាគារអេស៊ីលីដា ចន្លោះបង្គោលគីឡូម៉ែត្រ(90-91)ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​បានឲ្យដឹងថា ករណីនេះកើតឡើង រវាងរថយន្តម៉ាកឡិចស៊ីស RX300 បើកបរដោយជនជាតិចិន ពីទិសខាង លិចឆ្លងផ្លូវទៅកើត លុះចំណុចផ្លូវបំបែកក៏បុកជាមួយរថយន្តម៉ាកហ្វតរែនជឺ បើកបរពីទិសខាងត្បូងទៅជើង ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំង២គ្រឿងតែម្តង៕

មតិយោបល់