ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ពាក់ពន្ធ័ករណីចោរកម្មលួចម៉ូតូ

ខេត្តព្រះសីហនុ :យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃព្រហស្បតិ៍ ១២ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ពាក់ពន្ធ័ករណីចោរកម្មលួចម៉ូតូស្ថិតនៅក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ក្រុងខេត្តព្រះសីហនុ

ជនសង្ស័យទាំង៣នាក់មានឈ្មោះ

ឈ្មោះ អ៊ុយ ផានិត ភេទប្រុស មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ជាអ្នកបើកម៉ូតូក្រោយពីលួចបានយកទៅផ្លុងចោលនៅក្បែរស្ពានកោះពស់ សង្កាត់៣ ជនសង្ស័យនេះគឺជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ២លើក លើកទី១ក្នុងឆ្មាំ២០១៧ រយះពេល២ឆ្នាំ០៦ខែ ពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់និងលើកទី២ក្នុងឆ្នាំ២០២១ រយ:ពេល០១ឆ្នាំពីបទលួចម៉ូតូ (មិនរាងចាល)

ឈ្មោះ ឃួន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅម្តុំរ៉ាក្រុមទី១៣ ភូមិ៣សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ចូលរួមលួច ជនសង្ស័យនេះគឺជាមុខសញ្ញាធ្លាប់ ជាប់ពន្ធនាគារ១លើកក្នុងឆ្មាំ២០២២ រយៈពេល០៦ខែពីបទប្រើប្រាស់អាវុធដោយខុសច្បាប់

ឈ្មោះ ផល្លា វិច្ឆិកា ហៅវុិច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅក្រុមទី១៥ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ជនដៃដល់លួចម៉ូតូ

វត្ថុតាងចាប់យកបានរួមមានម៉ូតូSCOPY (ផលនៃអំពើលួច) ដាវ០២ដើម និងកាំបិតផ្គាក់០១ដើម

បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញយើងបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការបន្ត

មតិយោបល់