ប៉ៃលិនៈ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ មានករណីអំពើហិង្សាដោយចេតនាចំនួន១លើក នៅចំណុចត្រពាំងខ្ចៅ ក្នុងភូមិអូរគន្ធាងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ ពេជ្រ សុធា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឃុំខាងលើ (រងរបួសធ្ងន់-បែកក្បាល) បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកជនសង្ស័យមានឈ្មោះ ឃឿង ខឿត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងត្រង់ និងកំពុងកសាងសំណុំរឿង តាមនីតិវិធី៕
មតិយោបល់