ព័ត៌មានជាតិ

អាវុធធុនDK82 ចំនួន១ដើម រួមនិងគ្រាប់បែកដៃប្រភេទM67 ផលិតនៅប្រទេសចិន១គ្រាប់ ត្រូវប្រជាពលរដ្ឋប្រទះឃើញក្នុងខេត្តបាត់ដំបង!

បាត់ដំបង: កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ដោយអនុវត្តតាមមតិណែនាំជាប់ជាប្រចាំរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងយុទ្ធភ័ណ្ឌដែលសេសសល់ ពីសមយសង្រ្គាមត្រូវបានប្រ ជាពលរដ្ឋប្រទះឃើញ និងរាយការណ៍ដល់នគរបាលមូលដ្ឋានដើម្បីចាត់ចែងប្រគល់ជូនអង្គភាពជំនាញ CMAC ។

យុទ្ធភ័ណ្ឌទាំងនោះត្រូវបានប្រទះឃើញនៅទីតាំងផ្សេងគ្នាក្នុងពេលដែលប្រជាពលរដ្ឋកាប់ព្រៃ និងភ្ជួរដីបង្ករបង្កើតផល ដែលក្នុងនោះមាន៖
១. អាវុធធុនDK82 ចំនួន១ដើម ត្រូវខូចគុណភាពទាំងស្រុង ត្រូវបានប្រទះឃើញនៅឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង
២.គ្រាប់បែកដៃប្រភេទM67 ផលិតនៅប្រទេសចិនចំនួន១គ្រាប់ ត្រូវបានប្រទះឃើញនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង

សូមបញ្ជាក់ថា ភូមិសាស្រ្តនៃស្រុកទាំង២ខាងលើ គឺជាទីសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយ រវាងភាគីជម្លោះ ក្នុងចំណោមភូមិសាស្រ្តដទៃផ្សេងទៀត ក្នុងខេត្តបាត់ដំបង ហើយជាការកត់សម្គាល់ប្រជាពលរដ្ឋនៅមូលដ្ឋានបានស្វែងយល់ដោយភាគច្រើនអំពីគ្រោះថ្នាក់ដោយយុទ្ធភ័ណ្ឌសង្រ្គាម ដែលកត្តាទាំងនេះអាស្រ័យដោយការខិតខំរបស់កងកម្លាំងនគរបាលក្នុងសហគមន៍ក៏ដូចជាសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ ចូលរួមអប់រំណែនាំ និងផ្សព្វផ្សាយដល់ពួគកាត់បានយល់ដឹងអំពីគ្រោះថ្នាក់ដោយយុទ្ទភ័ណ្ឌសង្រ្គាមទាំងនេះ ពិសេសការរាយការណ៍ដល់នគរបាលមូលដ្ឋានបានទាន់ពេលវេលា ៕

មតិយោបល់