ព័ត៌មានជាតិ

តាកូម៉ាបុកម៉ូតូZoomer-X របួសធ្ងន់ម្នាក់!

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវ៤១ គីឡូម៉ែត្រ៣២ ភូមិស្លែង ឃុំស្វាយយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ម៉ូតូម៉ាកZoomer-X ពាក់ស្លាកលេខ កំពង់ស្ពឺ1K-1839 ជិះដោយឈ្មោះ ម៉េត ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្លែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុគងពិសី។ ចំណែករថយន្តម៉ាកTACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR.6944 ក្រោយពេលកើតហេតុ អ្នកបើករថយន្តរត់គេចខ្លួនបាត់។

ករណីខាងលើជំនាញស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្ដ វត្ថុតាងទាំង២បានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកបរសេដ្ឋ ចាត់ការតាមនិតិវិធី៕

មតិយោបល់