ព័ត៌មានជាតិ

សម្រេចចិត្តផ្តាច់សង្ខារ ចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

ព្រះសីហនុ: ហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង ដោយ​បុរស​ម្នាក់​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួននៅលើផ្ទះ ​កាល​ពី​វេលាម៉ោង៨:១០ព្រឹក​នៅថ្ងៃទី១៩មិថុនា ​នៅចំណុចក្រុម១៣ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

ប្រភព​ឲ្យដឹងថា សាសពជនរងគ្រោះ​ ឈ្មោះ អ៊ុន អេង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់​។

​​សមត្ថកិច្ចឲ្យដឹងដែរ​ ថា បុរសម្នាក់បានចង​ក សម្លាប់ខ្លួននេះ នៅមិនទាន់មានសេចក្តីរាយការណ៍ជាក់លាក់ពីមូលហេតុ​នៅឡើយទេ​ រងចាំក្រុមគ្រួសារមកពីស្រុក​​។ បច្ចុប្បន្ន រងចាំការធ្វើកោសល្យវិច័យពីសម្ថកិច្ចជំនាញ៕

មតិយោបល់