ព័ត៌មានជាតិ

ខឹងប្រពន្ធដេញចេញពីផ្ទះ ទាញពូថៅកាប់ស្លាប់

តាកែវ: ស្ត្រីម្នាក់បន្ទាប់ពីបានដឹងថា ប្តីរបស់ខ្លួនមានការប្រើប្រាស់ថ្នាំញៀន ក៍បានស្តីបន្ទោសនិង ដេញឲ្យចុះចេញពីផ្ទះ ធ្វើឲ្យបុរសជាប្តីខឹងក៍ស្ទុះទៅទាញយកពូថៅ កាប់សំពងទៅលើក្បាលប្រពន្ធ បណ្តាលឲ្យស្លាប់ភ្លាមៗ ដេកដួលក្នុងថ្លុកឈាម។

ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ ក្រោយកើតហេតុ ត្រូវសមត្ថកិច្ចចុះអន្តរាគមភ្លាមៗ ហើយឃាត់ខ្លួនបានភ្លាមៗផងដែរ។ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការ ខេត្តតាកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភួន សុខហៃ អាយុ២១ឆ្នាំ នៅភូមិកើតហេតុ ដោយឡែកជនសង្ស័យជាប្តីមានឈ្មោះ ស្រ៊ុន ចាន់ឌី អាយុ៣១ឆ្នាំ ។ អ្នកទាំង២ រស់នៅជាមួយគ្នា ជាប្ដីប្រពន្ធ តែមិនបានរៀបការពេញច្បាប់នោះទេ ។

មន្ត្រីនគរបាលបានឲ្យ ដឹងទៀតថាមូលហេតុ ផ្ដើមចេញពីជនរងគ្រោះ បានដេញជនសង្ស័យជាប្តី ចេញពីផ្ទះដោយសារ តែប្តីញៀនថ្នាំ ក៏ត្រូវប្តីខឹងហើយបានទាញ យកពូថៅកាប់ជនលើ ប្រពន្ធច្រើនពូថៅ រហូតដល់ស្លាប់តែម្តង ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល បានចុះទៅជួយអន្តរាគមន៍ ចាប់ខ្លួនបុរសជាប្តី យកទៅសាកសួរនឹង កសាងសំណុំរឿងចាត់ការ តាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវបាន សាច់ញ្ញាតិធ្វើបុណ្យតាមប្រពៃណី ៕

ខឹងប្រពន្ធដេញចេញពីផ្ទះ ទាញពូថៅកាប់ស្លាប់ (1)

ខឹងប្រពន្ធដេញចេញពីផ្ទះ ទាញពូថៅកាប់ស្លាប់ (1)

ខឹងប្រពន្ធដេញចេញពីផ្ទះ ទាញពូថៅកាប់ស្លាប់ (2)

មតិយោបល់