កំពង់ស្ពឺៈ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទី មានករណីគ្រោះចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ត្រង់ចំណុចភូមិត្រពាំងក្រឡាញ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដោយមានរថយន្តមួយគ្រឿងបើកមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃធ្លាក់ផ្លូវ បុកនឹងដើមត្នោតដោយខ្លួនឯង បណ្តាលឲ្យ អ្នកបើកបរឈ្មោះ ហៅ តត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិដំដែក ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងអ្នកជិះក្នុងរថយន្តឈ្មោះ ហៃ ភេទប្រុស (នៅភ្នំពេញ) រងរបួសធ្ងន់ហើយត្រូវបានអ្នករត់តាត់ស៊ីជាមួយគ្នា ដឹកយកទៅពេទ្យ អ៊ុ សារ៉ន ។
ដោយឡែក រថយន្តខូចខាតធ្ងន់ សម្ភារៈក្នុងខូចខាតមួយចំនួនធំ ត្រូវបានសមត្ថកិច្ចវាស់វែង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់កាតាមនិតិវិធីតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់