ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ ស្លាកលេខ ភ្នំពេញ 2AZ-6877 ប៉ះជាមួយរថយន្តព្រុសតិចតួចសោះ ជជែកគ្នាបែកផ្សែង!!!

ភ្នំពេញ:​ មានករណីរថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6877 ប៉ះគ្នាជាមួយរថយន្តព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-2689 តិចតួចសោះ បែរជាជជែកគ្នាឡើងតឹងសសៃកផ្អើលពេញផ្លូវតែម្តង ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង២៥ នាទីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៧៣​ សង្កាត់ទួលទំពូង ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុភាគីទាំង២បានជជែកគ្នាបែកផ្សែងតែម្តង តែចុងក្រោយបានសម្របសម្រួលគ្នាបញ្ចប់រឿងរួចបើករថយន្តចេញទៅបាត់រៀងៗខ្លួន៕

មតិយោបល់