ព័ត៌មានជាតិ

នាំយកអំណោយចែកជូនដល់ស្រ្តីសម្រាលកូន ៤គ្រួសារ

កណ្តាលៈ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារគណៈពង្រឹងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល បានចុះជួបជាមួយលោកប្រធានភូមិដើម្បីនាំយកអំណោយរបស់ លោក​បណ្ឌិត
អូន ព័ន្ធមុនីរ័ត្ន និងលោកស្រី​ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម តាមរយៈ លោក​បណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ និង លោកស្រី​ប្រធានគណៈពង្រឹងមូលដ្ឋានឃុំវិហារសួគ៌ និងឃុំស៊ីធរ ទៅចែកជូនដល់ស្រ្តីសម្រាលកូនចំនួន០៤ គ្រួសារដែលក្នុង០១គ្រួសារទទួលបានថវិកាចំនួន ១០០,០០០ រៀល និងអង្ករ ៥០គីឡូក្រាម ព្រមទាំងបានឧបត្ថម្ភដល់អ្នកមានជំងឺ ០១នាក់ដែលមានជីវភាពក្រីក្រនូវថវិកា ១០០,០០០រៀល​ និងអង្ករ ៥០គីឡូក្រាមផងដែរ។

ក្រុមការងារក៏បានបន្តពិភាក្សាជាមួយលោកប្រធានភូមិ ដើម្បីឱ្យគាត់ជួយប្រមូលចំនួនប្រជាជនដែលមិនទាន់បានធ្វើ និងអ្នកដែលបានបាត់អត្តសញ្ញាណបណ្ណ ទៅធ្វើថ្មីឡើងវិញ៕

មតិយោបល់