ព័ត៌មានជាតិ

មូលហេតុ Steve Jobs កាលនៅរស់ជិះរថយន្តអត់ស្លាកលេខ

អាមេរិកៈ ច្បាប់ក្នុងរដ្ឋកាលីហ្វ័រញ៉ា ជាធម្មតា សម្រាប់អ្នកដែលទិញរថយន្តថ្មី ដាច់ខាត ត្រូវតែធ្វើស្លាកលេខ បន្ទាប់ពីជិះបាន ៦ ខែ តែបើមិនដូច្នោះទេ មានន័យថា អ្នកជិះគឺបំពាន់ច្បាប់ និងត្រូវពិន័យ។ នេះបើយោងតាមគេហទំព័រ​ thenextweb ។​
ប៉ុន្តែ អ្វីដែលប្លែក នោះគឺ Steve Jobs ដែលជាសហគ្រិនដ៏ល្បីល្បាញ កាលនៅរស់​បែរជាជិះរថយន្តគ្មានស្លាកលេខទៅវិញ ដែលធ្វើឲ្យមនុស្សជាច្រើនមានការងារសង្ស័យថា ប្រហែលជាអាជ្ញាធរ ផ្តល់សិទ្ធឲ្យ គាត់ ហើយមើលទៅនោះ។

បើតាមសម្តីរបស់វិស្វករផ្នែក Software របស់ Apple បានឲ្យដឹងថា Steve Jobs បានធ្វើកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនជួលរថយន្ត​។ លោកតែងតែប្តូររថយន្តក្នុងអំឡុងពេលខែ ទី ៦ ឬ តិចជាងនេះ ដោយធ្វើការប្តូររថយន្ត Mercedes SL55 AMG ពណ៌ទឹកប្រាក់ ជាមួយនឹងរថយន្តផ្សេងទៀត ម៉ូដែលនេះ ពណ៌ដូចគ្នាបេះបិទ ។
ដូច្នោះហើយ មានន័យថា លោកមិនបានបំពាន់ច្បាប់ឡើយ ដោយជិះរថយន្តថ្មីរហូត ។

សម្រាប់ការជិះរថយន្ត ដែលគ្មានស្លាកលេខនេះ ត្រូវបានគេលើកឡើងថា Steve Jobs ដើម្បីគេចពីការតាមដាន​។ ក៏ប៉ុន្តែមិនមានសេចក្តីថ្លែងការណ៍ណាមួយ បញ្ជាក់យ៉ាងដូច្នោះឡើយ​។

សូរំឭកឡើងវិញផងដែរថា លោក Steve Jobs បានស្លាប់នៅថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១១ ក្នុងអាយុ ៥៦ ឆ្នាំដោយសារមហារីក៕

មតិយោបល់