ភ្នពេញៈ លោក យឹម ណុលឡា ទេសរដ្ឋមន្រី្ត និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានចាត់ទុកទិវាយូហ្គាលើកទី២ ដែលរៀបចំឡើង នៅខេត្តសៀម ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ គឺជាព្រឹត្តិការមួយដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ស្មារតីស្រលាញ់ និងថែទាំងសុខភាព កាយសប្បទា ទាំងផ្លូវកាយនិងផ្លូវចិត្ត ក្រៅពីរបបអាហារប្រកបដោយតុល្យភាព។ ការថ្លែងបែបនេះនៅក្នុងទិវាយូហ្គាអន្តរជាតិលើកទី២ នៅពហុកីឡាដ្ឋានជាតិកាលពីថៃ្ងទី១៩ ខែមិថុនា ឆ្នាំ២០១៦។
លោកយឹម ណុលឡាទេសរដ្ឋមន្រី្ត និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៏ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ទៀតថា ការធ្វើលំហាត់ប្រាណ និងសកម្មភាពកីឡាសមស្រប គឺជាកក្តាចាំបាច់បំផុត ក្នុងការទទួលបាននូវសុខភាពល្អ។
យូហ្គា គឺជាទស្សនៈវិជ្ជាបុរាណរបស់ប្រទេសឥណ្ឌាដែលបានចាប់បណ្ឋិសន្ធិរាប់ពាន់ឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះទំរងជាច្រើននៃលំហាត់យូហ្គាត្រូវបានពិភពលោកយកទៅអនុវត្តដើម្បីលើកកម្ពស់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
លោកបន្តទៀតថា ការប្រតិបត្តិយ៉ាងត្រឹត្រូវតាមវិធីយូហ្គា បានផ្តល់ផលប្រយោជន៍ជាច្រើនដល់សុខភាព ក៏ដូចជាជួយសំរួលដល់មុខងារសាច់ដុំ សសៃឈាម បេះដូង និងជួយដល់ការគ្រប់គ្រប់គ្រង ជំងឺទឹកនោមផ្អែមនិងជំងឺផ្សេងៗជាច្រើនទៀត ពិសេសព្រមទាំងជួយកាត់បន្ថយនៅតឹងតែង នៅក្នុងចិត្តផងដែរ។
លោកទេសរដ្ឋមន្រ្តី បន្ថែមទៀតថា កាលពីឆ្នាំ២០១៤ មហាសន្និបាត អង្គការសហប្រជាជាតិបានប្រកាសយកថៃ្ងទី២១ ខែ មិថុនា រៀងរាល់ឆ្នាំជាទិវាយូហ្គាអន្តរជាតិ ដើម្បីជាការទទួលស្គាលអំពីសារៈប្រយោជន៍ដ៏ធំធេងរបស់ទិវាយូហ្គាចំពោះសុខភាពមនុស្សលោក។ ជាមួយគ្នានោះក្នុង ពេលដែលប្រទេសជាតិយើងកំពុងរីកចំរើនខ្លាំងប្រជាពលរដ្ឋម្នាក់ៗកាន់តែមានភាពមាញឹក ដែលជាហេតុធ្វើឲ្យ ពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការធ្វើលំហាត់ប្រាណ និងសកម្មភាពកីឡា។ ទន្ទឹមនិងនោះ ការរីកចំរើននៃវិច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគនាគមន៏បានធ្វើឲ្យមនុស្សធ្វការច្រើនមុខក្នុងពេលតែមួយ ដែលប្រការនេះក៏បានដាក់សម្ពោធដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសភាពតានតឹងដែលជាបញ្ហាប្រឈមទូទៅមួយសម្រាប់សង្គមនាពេលបច្ចុប្បន្ននេះ។ ការសិក្សាជាច្រើនបានរកឃើញថាភាពតានតឹងអាចផ្តល់ផលប៉ះពាល់ដល់ការចងចាំ ការវិនិច្ច័យ និងការសម្រេចចិត្តជាដើម។ បញ្ហានេះបានក្លាយជាប្រធានបទដ៏មានសារៈសំខាន់មួយនៅក្នុងវេទិការជជែកពិភាក្សានានា ស្តីអំពីគោលនយោបាយសុខភាពសាធារណៈដែលរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព ទាមទាឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាប់ពីបុគ្គលម្នាក់ គ្រួសារ សហគមន៍ ស្ថាប័នរដ្ឋ និងឯកជន រហូតដល់សង្គមទាំងមូល។ ដើម្បីលើកកម្ពស់សុខាមាលភាពសាធារណៈរាជរដ្ឋាភិបាលបានបង្កើនការវិនិយោគសាធារណៈនូវវិស័យជាច្រើន ជាពិសេសសុខាភិបាល អប់រំកាយនិងកីឡា ជាងនេះទៀតរាជរដ្ឋាភិបាលក៏បានជំរុញលើកទឹកចិត្តឲ្យមានការចូលរួមវិនិយោគពីវិស័យឯកជនក្នុងការក៏សាងរចនាសម័្ពន្ធ និងបរិក្ខាកីឡា ព្រមទាំងបានខិតខំគៀងគរឲ្យមានការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍និងសប្បុរសជននានា ក្នុងផ្សព្វផ្សាយអំពីការលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍ និងការថែទាំសុខភាព។
គួរបញ្ជាក់ថា យូហ្គាជា លំហាត់ប្រាណមួយ ដែលជួយដល់សុខភាព ជួយបន្ធូនូវអារម្មណ៍តានតឹង ផ្សេងផងដែរ៕
មតិយោបល់