ព័ត៌មានជាតិ

រថយន្តដឹកដី បុកម៉ូតូកងអង្គរក្ស របួសធ្ងន់ម្នាក់!

ភ្នំពេញ: រថយន្តដឹកដីមួយគ្រឿង បានបុកបុរសអង្គរក្សម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ដែលកំពុងតែជិះម៉ូតូត្រឡប់ពីការពារក្បួនវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានកងអង្គរក្សប្រហែលជា៥ទៅ៦ម៉ូតូ បានធ្វើដំណើរត្រឡប់មកពីការពារក្បួនក្នុងនោះក៏មានជនរងគ្រោះដែលជាកងអង្គរក្សជិះម៉ូតូមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ខេមរភូមិន្ទ1 4614 បើកបរពីជើងទៅត្បូង ស្របពេលនោះក៏មានរថយន្តដឹកដី មួយគ្រឿង ពាក់ស្លាកលេខ តាកែវ 3A-0381 ធ្វើដំណើរស្របទិសគ្នាបើកក្នុងល្បឿនលឿនបម្រុងនឹងបត់ចូលក្នុងតារាងបាល់ ក៏បានជ្រុលចង្កូតទៅបុកបុរសអង្គរក្សពីក្រោយបណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីេរពេទ្យដើម្បីធ្វើការសង្រ្គោះ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះមកវាស់វែងនៅកន្លែងកើតហេតុ។ ក្រោយពីធ្វើការវាស់វែងរួចក៏បានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់