ថ្វីបើក្រុមកំពូលតារាង Laliga FC Barcelona នៅមិនទាន់ស្គាល់ចាញ់ក៍ដោយ តែសម្រាប់ក្រុម Atletico Madrid វិញ នៅមិនទាន់ព្រួយបារម្ភក្នុងការប្រជែងពានឡើយ ដោយតាមពីក្រោយត្រឹម ៩ពិន្ទុប៉ុណ្ណោះ។
ការឈ្នះយប់មិញនេះ គឺជាឱកាសមួយសម្រាប់ក្រុម Atletico Madrid ក្នុងការបន្តប្រជែងពាន Laliga ជាមួយក្រុម Barcelona នៅក្នុងរដូវកាលនេះ ដោយគម្លាតពិន្ទុ មិនដាច់ឆ្ងាយណាស់ណារវាងក្រុមទាំង២ឡើយ។ គិតត្រឹមសប្តាហ៍ទី៣០នេះ Atletico Madrid មាន ៦៧ពិន្ទុ តាមពីក្រោយត្រឹម ៩ពិន្ទុ ខណៈក្រុម Barcelona មាន ៧៦ពិន្ទុក្នុងដៃ តែការប្រកួតនៅសល់រហូតដល់ទៅ ៨ប្រកួតទៀត។ ប្រសិន ៨ប្រកួតចុងក្រោយនេះ ក្រុម Barcelona ភ្លាត់ចាញ់ត្រឹម ៤ប្រកួត ឬស្មើទាំង៨ប្រកួតវិញនោះ ស្របពេលដែលក្រុម Atletico Madrid អាចឈ្នះទាំងអស់វិញ នោះ ពានមួយនេះនឹងមានការប្រែប្រួលជាក់ជាមិនខានឡើយ។
យ៉ាងណាវិញ ថ្វីដ្បិត តាមពីក្រោយត្រឹម ៩ពិន្ទុក្តី សម្រាប់ Atletico Madrid ហាក់មិនងាយស្រួលឡើយ ព្រោះថា Barcelona នៅតែរក្សាទម្រង់លេងបានយ៉ាងល្អ ខណៈកីឡាករវិញ សុទ្ធសឹងពូកែស៊ុតបញ្ចូលទី មិនចេះរីងស្ងួតឡើយ ជាពិសេសនោះ គឺ Lionel Messi និង Luis Suarez ។
https://www.youtube.com/watch?v=wNxjZN00B3k
មតិយោបល់