ព័ត៌មានអន្តរជាតិ

រថយន្តហ៊ីត្លែរតម្លៃ ជាង៧លានដុល្លារ ធ្លាក់ក្នុងដៃជនជាតិរុស្ស៊ី

អង់គ្លេសៈ យោងតាម telegraph បានចុះផ្សាយឲ្យដឹងថា រថយន្តតែមួយគត់របស់មេដឹកនាំណាស៊ី ដែលប្រើប្រាស់ ក្នុងដំណើររបស់លោកទៅកាន់ទូទាំងអឺរ៉ុប ក្នុងអំឡុងសង្គ្រាមលោកលើកទី២។

រថយន្តដែលហ៊ីត្លែរ ប្រើ ជារថយន្តរបស់ក្រុមហ៊ុន Mercedes-Benz ម៉ូដែល 770 K ត្រូវបានគេទុកចោលក្នុងកាហ្គាសមួយ ជាមួយនឹងរថយន្ត ៧ ផ្សេងទៀត ដែលថ្នាក់ដឹកនាំ ណាស៊ី រូបនេះប្រើ សម្រាប់ធ្វើការដេញថ្លៃ។

លោក Michael Froehlich ជនជាតិរុស្ស៊ី បាននិយាយថា «លោកបានធ្វើការទិញរថយន្ត ម៉ូដែល 770 K ពីមហាសេដ្ឋីម្នាក់ មិនត្រូវបានស្គាល់ឈ្មោះ និង រថយន្ត៧ផ្សេងទៀត» ។

ប៉ុន្តែសម្រាប់តម្លៃ ក្នុងការទិញដូរនេះ ត្រូវបានគេ ប៉ាន់ស្មានថា មានទំហំ £5 លានផោន ប្រហែល 7795250 អាមេរិក។
ក្នុងនោះដែរ លោក Michael Froehlich បានដាក់ឯកសារពាក់ព័ន្ធនឹងរថយន្ត នេះ ជាលក្ខណៈដើមវីញ និង ធ្វើការជួសជុស ដោយបំពាក់ស្លាក់លេខ 1A 148461 ខណៈដែលក្នុងរថយន្ត ក៏មានរូបថត ហ៊ីត្លែរ ផងដែរនោះ ៕

មតិយោបល់