ព័ត៌មានជាតិ

ករណីឆ្លងចរន្តពីក្បាលអាគុយបង្កជាអគ្គិភ័យឆេះរថយន្ត ២គ្រឿង បណ្ដាលឲ្យខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃសៅរ៍៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះរថយន្តបានកើតឡើងនៅផ្លូវលំផ្ទះលេខ២ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

+ម្ចាស់ទីតាំងឈ្មោះ ឈឹម ចាន់ឌឿន ប្រុស អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ។
+ម្ចាស់ទីតាំងឈ្មោះ អ៊ែម សំអុល ភេទប្រុស អាយុ ៥៥ឆ្នាំមុខរបរគ្រូពេទ្យ។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តពីក្បាលអាគុយបង្កជាអគ្គិភ័យ។

រថយន្តឆេះចំនួន ២គ្រឿង៖
១-ម៉ាកហ្វត XT២០២១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-6570 ខូចខាតខាងមុខ។
២-ម៉ាកហាយឡែនឌ័រ២០០១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-6157 ខូចខាតខាងក្រោយ។
ខូចខាតសម្ភារៈឆេះរថយន្តចំនួន ២គ្រឿង ប្រហែល ៤០%នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

-ស្លាប់មនុស្សគ្មាន។
-របួសមនុស្សគ្មាន។

កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តការិយាអគ្គិភ័យចំនួន ១គ្រឿងប្រើប្រាស់ទឹកអស់ ១រថយន្តស្មើរនឹង៤ម៉ែត្រគូប។
ពន្លត់ចប់នៅវេលាម៉ោង ៤និង២០នាទីថ្ងៃខែឆ្នាំដដែល៕

មតិយោបល់