ព័ត៌មានជាតិ

ចាប់ពីស្ពានព្រះមុនីវង្ស តាមផ្លូវជាតិលេខ១ រហូតដល់ព្រែកឯង ដាច់ភ្លើង

ភ្នំពេញ: អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១៖៥៧នាទីរសៀលនេះ មានករណីដាច់ចរន្តពីអនុស្ថានីយទី២ (GS2-F4) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ចាប់ពីស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ១ រហូតដល់សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បញ្ហានេះ អគ្គិសនីកម្ពុជា នៅមិនទាន់ដឹងពីមូលហេតុឲ្យច្បាស់លាស់នៅឡើយទេ ដោយបច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងតែស្វែងរកកំហូច ដើម្បីធ្វើការពិនិត្យ និងជួសជុលឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីឡើងវិញ៕

មតិយោបល់