ព័ត៌មានជាតិ

កើតជំងឺឬសដូងបាតព្យាបាលមិនជា បុរសវ័យចំណាស់ម្នាក់ ធ្វើអត្តឃារចង.ក សម្លាប់ខ្លួន

កំពង់ស្ពឺៈ ករណីធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង ដែលហេតុការណ៍នេះ កើតទ្បើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ នៅភូមិថ្នល់កែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ ឡឹង លី ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិកើតហេតុ បានចង.ក និងខ្សែអង្រឹងសំប៉ែត ពណ៌ខៀវ ជាប់មែកជំពាមដើមស្តៅ កម្ពស់ ៣ម៉ែត្រ ក្រោយផ្ទះចម្ងាយ ៧០ម៉ែត្រ។

តាមប្រភពពីក្រុមគ្រួសារ បាននិយាយថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ឪពុករបស់ខ្លួនចេះតែពោលថា គាត់មិនចង់រស់នៅយូទេ កុំឲ្យពិបាកកូនចៅ អស់លុយកាក់ច្រើន ហើយចេះតែទៅអង្គុយក្រោមដើមស្តៅនេះរហូត។ លុះដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៥ ល្ងាច បាត់ឪពុក ក៏ទៅរកមើលដើមស្តៅឃើញគាត់ចងក ស្លាប់បាត់ទៅហើយ។

ក្រោយសមត្ថកិច្ចពិនិត្យសពរួច មិនមានស្លាកស្នាមអ្វីផ្សេងទៀតទេ ទើបក៏ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ហើយមូលហេតុនាំឲ្យជនរងគ្រោះ សម្លាប់ខ្លួននេះ ដោយសារមានជំងឺឬសដូងបាតធ្ងន់ធ្ងរ ព្យាបាលមិនជា៕

មតិយោបល់