ព័ត៌មានកីឡា

Buffon ក្លាចរអាក្នុងការធានារក្សាសំណាញ់ទីយប់នេះ

អ្នកចាំទីលំដាប់ពិភពលោក និងជាប្រធានក្រុមសេះបង្កង់ Juventus កីឡាករ Gianluigi Buffon ហាក់មានការព្រួយបារម្ភច្រើន ក្នុងការជួបក្រុម Real Madrid យប់នេះ បើទោះបីជាកាេប្រកួតធ្វើឡើងក្នុងទឹកដីខ្លួនឯងក៍ដោយ។

ជាក់ស្តែងណាស់​ បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា អ្នកចំទីឆ្នើម Gianluigi Buffon ភ័យព្រួយរក្សាសំណាញ់ទី មិនជាប់ក្នុងការជួបក្រុមយក្ស​អេស្ប៉ាញ Real Madrid នាយប់នេះ។ Buffon បានថ្លែងប្រាប់អ្នកសារពត៌មាន​នៅមុនការប្រកួតថា​៖ ការជួប Real Madrid មិនមែនជារឿងងាយស្រួលឡើយ ព្រោះថាពួកគេមានកីឡាករប្រកបដោយថាមពល និងកម្លាំង ព្រមទាំងមានបទពិ​សោធន៍ល្អក្នុង Champion League ។

អ្វីដែល Buffon បារម្ភខ្លាំងនោះ គឺរក្សា​សំណាញ់ទី ពីការស៊ុតរបស់កីឡាករ Real Madrid ជាពិសេសនោះ គឺ Cristiano Ronaldo ដែលកីឡាករឆ្នើមរូបនេះ ទាត់ចូលគ្រប់ការប្រកួតកន្លងមក​ហើយ។ ម្យ៉ាងវិញទៀតនោះ ការជួប Real Madrid ជាច្រើនលើកមកនេះ Ronaldo តែងតែទម្លាយសំណាញ់ទី របស់ Buffon បានជានិច្ច ជាហេតុធ្វើឲ្យ អ្នកចាំទីអ៊ីតាលីរូបនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង។ Buffon បានឲ្យដឹងទៀតថា៖ គាត់មិនទាន់ភ្លេចការប្រកួតឆ្នាំមុនឡើយ Ronaldo ធ្វើបានល្អណស់ គេបានទម្លាយសំណាញ់ទីរបស់ Juventus នៅវគ្គផ្តាច់ព្រ័ត្រ ដោយបំផ្លាញក្តីសង្ឃឹមរបស់យើង។

យ៉ាងណាវិញ Buffon បានតាំងចិត្ត រក្សាសំណាញ់ទី ឲ្យវានល្អ នាយប់នេះ ដោយមិនឲ្យ Real Madrid ធ្វើព្យុះភ្លៀងបានតាមចិត្ត ដូចឆ្នាំមុនឡើយ ជាពិសេសនោះ គឺការរារាំងគ្រាប់បាល់​ស៊ុតរបស់ Cristiano Ronaldo ។

មតិយោបល់