ព័ត៌មានជាតិ

បាឡែនចងកំហឹងរទេះអេតចាយ ប៉ើងដូចសំឡី

ភ្នំពេញ: បុរសអ្នករើសអេតចាយម្នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តកាមរីបាឡែនពាក់ស្លាកលេខ ភ្នំពេញ 2S- 0556 ពណ៌ខ្មៅមួយគ្រឿង បុកកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ សីហា ២០១៦ នៅតាមបណ្តោយផ្លូវ២៧១ មុខសាលាវិទ្យាល័យជា ស៊ីមសាមគ្គី ស្ថិតក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ហើយរថយន្តមិនអស់ល្បឿនទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យទ្រេតបន្ថែមទៀត តែ សំណាងល្អអ្នកបើកបរមិនមានរងគ្រោះថ្នាក់។

ប្រភពបានឲ្យដឹងថា មុនកើតហេតុការណ៍នេះ គេបានឃើញរថយន្តកាមរីបាឡែនខាងលើ បើកដោយបុរសម្នាក់ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចខាងលើ ស្រាប់តែជ្រុលទៅបុករទេះអេតចាយប៉ើងដូចសំឡី និងបុរសអ្នកអូសខ្ទាតចេញ បណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តមិនអស់ល្បឿនទៅបុក

បង្គោលភ្លើងទ្រេតមួយដើម ហើយរថយន្តបែកកង់មុខខ្ទេចមួយកំណាត់មុខទៅណាមិនរួច។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែង ស្ទួចយករថយន្តបង្កយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកអ្នករងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី៕

photo_2016-08-17_11-28-23

photo_2016-08-17_11-28-25

photo_2016-08-17_11-28-27

photo_2016-08-17_11-28-29

photo_2016-08-17_11-28-31

photo_2016-08-17_11-28-32

មតិយោបល់