ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ សមត្ថកិចចាប់វាយខ្នោះបុរស២នាក់ ក្រោយរកឃើញ…

ភ្នំពេញ: ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន និងដកហូតថ្នាំញៀនមួយកញ្ចប់ ដែលហេតុការណ៍ឃាត់ខ្លួននេះ បានកើតឡើងនៅថ្ងៃទី​ ២​ មេសា​ ឆ្នាំ​ ២០១៨វេលាម៉ោង៩ និង ​៣០នាទីយប់ នៅលើកំណាត់ផ្លូវជាតិ៦អា ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ទី១.ឈ្មោះ​ ព្រំ​ ដារ៉ា​ អាយុ​ ៣២​ ឆ្នាំ មុខរបរជាងក្រឡឹង រស់នៅភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង និងជនសង្ស័យទី​២.ឈ្មោះ​ សេង​ ស៊ីណា​ អាយុ​ ៣៤​ ឆ្នាំ​ មុខរបរនៅផ្ទះ រស់នៅកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។

វត្ថុតាងដកហូតបាន រួមមាន៖ ម៉ូតូមួយគ្រឿង ម៉ាក WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1C-1722 ព្រមទាំងថ្នាំញៀនម៉ាទឹកកកចំនួន ១កញ្ចប់ធំល្មម។

បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសួរនាំ និងកសាងសុំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់