កោះកុងៈ កម្លាំងនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បានឃាត់ខ្លួនជនស្ស័យម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវ:ពុំសម្រេច
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងចន្លោះ ២និង០០នាទីចំណុចតូបលក់ឥវ៉ាន់ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ បង្កឡើងដោយឈ្មោះ ឃេង ឌីន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ បានទៅទិញ M-150 នៅតូបរបស់ជនរងគ្រោះឈ្មោះ ទ ស ម ភេទស្រី អាយុ ២១ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ដោយឃើញសភាពស្ងាត់ ពុំមានមនុស្សជនសង្ស័យរូបនេះក៏ស្ទុះទៅឱបចាប់ប៉ុនប៉ងរំលោភ តែត្រូវជនរងគ្រោះរើបំរះរួច ហើយរត់ចូលទៅខាងក្នុងតូបលក់របស់ខ្លួនបន្ទាប់មកជនរូបនេះ ដេញតាមពីក្រោយហើយចាប់ប៉ងរំលោភម្ដងទៀត ប៉ុន្តែជនរងគ្រោះបានរើបម្រះ និងស្រែកឲ្យគេជួយ ដោយមានការភ័យខ្លាចទើបជនសង្ស័យរូបនេះលែងជនរងគ្រោះ ហើយរត់គេចសំដៅមកតូបកាត់សក់របស់ខ្លួនវិញ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់