ឧត្តរមានជ័យៈ នៅរសៀលម៉ោង២ ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ គណៈកម្មាការគ្រប់គ្រងសេវាឯកជននិងឱសថក្លែងក្លាយដឹកនាំដោយមន្ទីរសុខាភិបាលខេត្តសហការជាមួយលោកព្រះរាជអាជ្ញារង និងមន្រ្តីប៉ូលិសក្រុងសំរោងបានចុះដកហូតសញ្ញាបត្រទន្តគិលានុបដ្ឋាកមធ្យមក្លែងក្លាយ (ឈ្មោះម៉ាត់យូសុះ) និងបិទបន្ទប់ថែទាំធ្មេញ ព្រមទាំងសម្ភារៈបរិក្ខារពេទ្យ ហើយជនល្មើសបានបញ្ចូនទៅតុលាការដើម្បីចាត់វិធានតាមផ្លូវច្បាប់៕




មតិយោបល់