ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣ នាក់ ពាក់ព័ន្ធនឹងករណីគាស់សោផ្ទះ លួចទ្រព្យសម្បតិ្តប្រជាពលរដ្ឋ

ភ្នំពេញ: កម្លាំងជំនាញប៉ុស្តិ៍នគរបាលទួលសង្កែទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពគាស់សោផ្ទះប្រជាពលរដ្ឋ លួចទ្រព្យសម្បត្តិបានសម្រេច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង០០នាទីរំលងអធ្រាត្រឈានចូលថៃ្ងទី៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ៤៧៩F ផ្លូវ៩០៧ ក្រុមទី៨ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង៣នាក់ ទី១.ឈ្មោះ ឆែប រ៉ាមីភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅផ្ទះ០៩៦ ផ្លូវបេតុងក្រុម១៣ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន ) មានសារធាតុញៀនក្នុងខ្លួន ទី២.ឈ្មោះ ម៉ែន ផារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះ២៧៣ ផ្លូវលំ ក្រុម១៤ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងខ្លួន និងទី៣.ឈោ្មះ តូច ចន្នី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅផ្ទះ ៣០៧ ផ្លូវរថភើ្លង ក្រុម៨ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

ចំណែកជនរងគ្រោះ ឈ្មោះ គាត ប៉េងឡុង ភេទ ប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះ៤៧៩F ផ្លូវ៩០៧ ក្រុម៨ ភូមិទួលសងែ្ក សង្កាតទួលសងែ្ក ១ មុខរបរលក់ដូរ ។

សម្ភារដកហូតបានរួមមាន៖ កង្ហាមួយគ្រឿង ទូរទស្សន៍ម៉ាកសាំស៊ុង៣២អ៊ីងមួយគ្រឿង ក្បាលឌីវីឌីម៉ាកសាំស៊ុងមួយ ដែកលួសកែច្នៃមួយកំណាត់។

តាមប្រភពដដែល បានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោផ្ទះចោល បន្ទាប់មកក៏ត្រូវជនសង្ស័យទាំង៣នាក់ ធើ្វសកម្មភាពគាស់ផ្ទះ យកបានសម្ភារខាងលើ ហើយក៏ដើរកាន់ចេញមកក្រៅផ្ទះ ត្រូវបាន កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ ធើ្វការបង្ក្រាបជាក់សែ្តង និងឃាត់ជនសង្ស័យទាំងនោះ រួមទាំងវត្ថុតាងមកកាន់ប៉ុស្តិ៍ទួលសងែ្ក១ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់