ព័ត៌មានជាតិ

រថយន្ត១គ្រឿង បើកបុកបុរសម្នាក់ កំពុងដើរឆ្លងផ្លូវ របួសយ៉ាងដំណំ

ព្រះសីហនុ: តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយ រវាងរថយន្តបើកបុកអ្នកថ្មើរជើងម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ដែលហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង​១ និង២០នាទីរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨​ លើដងផ្លូវជាតិលេខ៤​ ចំណុចខាងមុខ រោងចក្រញ៉ូវស្តារ ស្ថិតក្នុង សង្កាត់១​ ក្រុង-ខេត្តព្រះសីហនុ​

រថយន្តបង្កម៉ាក TUNTDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9799 មានទិសដៅចូលក្រុងព្រះសីហនុ បើកបរដោយឈ្មោះ គឹម ចាន់ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ អាជីវករ ទីលំនៅបច្ចុប្បន្ន ផ្ទះ.៧៨ ផ្លូវលេខ២០២ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មកដល់ចំណុចកើត​ហេតុ បានបុកបុរសម្នាក់ កំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់។

ជនរងគ្រោះមានឈ្មោះ វេន ភេទប្រុស​ អាយុ​ ៤៧ឆ្នាំ​ មុខរបរ​ កម្មករសំណង់​ មានស្រុកកំណើត ភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ​នៅការដ្ឋានសំណង់មហោស្រពចាស់ ស្ថិតក្រុម៥ ភូមិ២​ សង្កាត់២​ ក្រុង-ខេត្តព្រះសីហនុ​។

ក្រោយកើតហេតុ តាកុងរថយន្ត ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូនទៅការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោក​ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់